ពាក្យសុំអាហារូបករណ៍ ចូលរៀនថ្នាក់បរិញ្ញាបត្រ ក្នុងឆ្នាំសិក្សា ២០១៦-២០១៧

សូមគោរពជូន
លោកឧកញ៉ា អគ្គនាយក អ៊ិន ធី ស៊ី គ្រុប

ខ្ញុំបាទ/នាងខ្ញុំ សូមគោរពជម្រាបលោកឧកញ៉ា អគ្គនាយកមេត្តាជ្រាបថា ខ្ញុំបាទ/នាងខ្ញុំ ចង់បន្តការសិក្សានៅតាម គ្រឹះស្ថានឧត្តមសិក្សាតាមអាទិភាពដូចខាងក្រោមៈ

សូមគូសសញ្ញា មុខប្រអប់មុខវិជ្ជាខាងក្រោមដើម្បីធ្វើការជ្រើសរើស

ACLEDA Institute of Business

Christian University of Thailand

Zaman University

Limkokwing University of Creative Technology

ចំណាំៈ ការជ្រើសរើសមុខជំនាញខាងលើនេះ សាមីខ្លួនត្រូវធ្វើការសម្រេចចិត្តដោយខ្លួនឯង

ខ្ញុំបាទ/នាងខ្ញុំ សូមលោកឧកញ៉ា មេត្តាពិនិត្យលទ្ធភាពអនុញ្ញាតឱ្យខ្ញុំបាទ/នាងខ្ញុំ បានទទួលអាហារូបករណ៍ ចូលរៀនថ្នាក់បរិញ្ញាបត្រ ក្នុងឆ្នាំសិក្សា២០១៦-២០១៧ តាមបំណងដោយក្តីអនុគ្រោះ។

ខ្ញុំបាទ/នាងខ្ញុំសូមគោរពជម្រាបថា ខ្ញុំបាទ/នាងខ្ញុំ ពុំទាន់បានទទួលអាហារូបករណ៍ចូលរៀននៅគ្រឹះស្ថាន ឧត្តមសិក្សាណាមួយឡើយ។ ក្រោយពីបានទទួលអាហារូបករណ៍រួចហើយ ខ្ញុំបាទ/នាងខ្ញុំ នឹងមិនទៅប្រឡងដើម្បីទទួលយកអាហារូបករណ៍ផ្សេងទៀតឡើយ។ ខ្ញុំបាទ/នាងខ្ញុំ សូមបញ្ជាក់អះអាងថា រាល់ខ្លឹមសារដែលមានក្នុងសំណុំពាក្យនេះសុទ្ធតែជាការពិត និងក្នុងករណីខុសពីការពិត ខ្ញុំបាទ/នាងខ្ញុំ សូមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។