អ្នកសម្របសម្រួលចំណេះទូទៅភាសាខ្មែរ (០២ រូបៈ ទីតាំងភ្នំពេញ​ និង ខេត្ត សៀមរាប )

សាលារៀនសុវណ្ណភូមិ គឺជាស្ថាប័នអប់រំមួយក្នុងចំណោមស្ថាប័នអប់រំផ្សេងទៀតរបស់ អ៊ិន ធី ស៊ី គ្រុប ដែលបានបង្កើតឡើង នៅក្នុងខែកក្កដា ឆ្នាំ២០០៩ ក្នុងគោលបំណងដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការ អភិវឌ្ឍធនធាន មនុស្សនៅកម្ពុជាក្រោមកិច្ច សហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន និងកីឡា។ សាលាមានចក្ខុវិស័យផ្តល់សេវា អប់រំប្រកបដោយគុណភាពជូនដល់សិស្សានុ សិស្សនៅគ្រប់មជ្ឈដ្ឋាន ដែលមានកម្មវិធីចំណេះ ទូទៅខ្មែរចាប់ពីកម្រិតមត្តេយ្យរហូតដល់វិទ្យាល័យ និងភាសាអង់គ្លេសចាប់ពីកម្រិត មត្តេយ្យដល់មធ្យមសិក្សា។

ជាការឆ្លើយតបចំពោះការរីកចម្រើនរបស់ខ្លួនយ៉ាងឆាប់រហ័ស សាលារៀនសុវណ្ណភូមិត្រូវការជ្រើសរើសបុគ្គលិកចំនួន ០២ រូបដើម្បីកាន់ មុខតំណែងជា នាយករងផ្នែកចំណេះទូទៅខ្មែរ។

* ទំនួលខុសត្រូវចម្បង៖

  • គោលនយោបាយទូទៅ៖ គោររពនិងអនុវត្តតាមទស្សនវិស័យ ចក្ខុវិស័យ ទិសដៅ គោលការណ៍ និងបទបញ្ជាផ្ទៃក្នុងរបស់សាលាឲ្យបានខ្ជាប់ខ្ជួន
  • វិន័យនិងសណ្តាប់ធ្នាប់សិស្ស៖ គ្រប់គ្រងលើវិន័យ និងសណ្តាប់ធ្នាប់សិស្សឲ្យមានប្រសិទ្ធិភាព និងធានាវិន័យនិងសណ្តាប់ធ្នាប់ល្អរបស់សិស្ស
  • កិច្ចការសិស្ស៖ រៀបចំនិងគ្រប់គ្រងប្រវត្តិរូប សំណុំបែបបទចូលរៀនរបស់សិស្ស សញ្ញាបត្រ បណ្ណសរសើរ លិខិតបញ្ជាក់ការសិក្សា រង្វាន់ និងការងារផ្សេងៗដែលទាក់ទងនឹងការសិក្សារបស់សិស្សឲ្យមានភាពត្រឹមត្រូវនិងច្បាស់លាស់នៃឯកសារនិងលិខិតបទដ្ឋានគតិយុត្តិ
  • ការបង់ថ្លៃសិក្សាសិស្ស៖ ពិនិត្យនិងគ្រប់គ្រងទៅលើការបង់ថ្លៃសិក្សារបស់សិស្សទាំងអស់ឲ្យបានទាន់ពេលវេលា
  • អវត្តមានសិស្ស៖ ពិនិត្យនិងតាមដានជាប្រចាំនូវព័ត៌មាននៃការមករៀនរបស់សិស្ស ដើម្បីផ្តល់ព័ត៌មានដល់អាណាព្យាបាលសិស្ស និងគ្រូប្រចាំថ្នាក់វិញពីមូលហេតុឲ្យបានគ្រប់គ្រាន់និងទាន់ពេលវេលា 
  • ការស្រាវជ្រាវនិងអភិវឌ្ឍន៍៖ ស្រាវជ្រាវនិងអភិវឌ្ឍជាប្រចាំកម្មវិធីសិក្សា តម្លៃសិក្សា យុទ្ធសាស្រ្តទីផ្សារ ចំណុចខ្លាំង ចំណុចខ្សោយនៃសាលារៀននានាដែលជាគូប្រកួតប្រជែង ហើយរាយការណ៍ជូននាយកសាលា ដើម្បីដំណើរការរបស់សាលាមានភាពរីកចម្រើននិងអាចប្រកួតប្រជែងបាន 
  • ទំនាក់ទំនងជាមួយមាតាបិតា៖ បង្កើតទំនាក់ទំនងល្អ និងជិតសិ្នទជាមួយសិស្សានុសិស្ស មាតាបិតា អាណាព្យាបាលសិស្សគ្រប់រូប និងសម្របសម្រួលបញ្ហាផ្សេងៗ មុននឹងបញ្ជូនមកថ្នាក់ដឹកនាំបន្ទាប់ ដើម្បីបង្កើនការចូលរួមរបស់មាតាបិតានិងជ្រាបពីកិច្ចសាលាយ៉ាងច្បាស់លាស់


* លក្ខខណ្ឌនៃការជ្រើសរើស៖

  • បរិញ្ញាបត្រផ្នែកអប់រំ ឬសញ្ញាបត្រទាក់ទងនឹងការអភិវឌ្ឍការអប់រំ
  • ត្រូវមានបទពិសោធន៍យ៉ាងតិច ៣ឆ្នាំ លើផ្នែកអប់រំ 
  • មានជំនាញខាងទំនាក់ទំនង សរសេររបាយការណ៍ ការដោះស្រាយបញ្ហា និងជំនាញសម្របសម្រួលការងារ
  • មានជំនាញកុំព្យូទ័រ (Microsoft Word, Excel, & Power Point) 
  • ត្រូវមានសញ្ញាបត្រគរុកោសល្យផ្នែកខ្មែរ
  • បេក្ខជនដែលកំពុងបំពេញការងារនៅតាមសេវាកម្មរបស់ អ៊ិន ធី ស៊ី គ្រុប ត្រូវបានលើកទឹកចិត្ត

* ទំនាក់ទំនងៈ

  • ទូរស័ព្ទៈ (៨៥៥)១៥ ៨៣៨​ ៩៤៤
  • អ៊ីម៉ែលៈ Recruitment@ntcgroup.com.kh
  • អាស័យដ្ឋានៈ អាគារលេខ២៤ ផ្លូវ៤៧(ផ្លូវបារាំង) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ