នារសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧកញ៉ា ជា ធីឡាយ អគ្គនាយក និងជាស្ថាបនិកនៃ ស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប និង លោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិ នៃស្ថាប័នអប់រំអ៊ិន ធី ស៊ី គ្រុប បានជួបសម្តែងការគួរសម និងប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយ គណៈប្រតិភូនៃវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដុងវ៉ុន ដែលដឹកនាំដោយ លោកសាស្ត្រាចារ្យ Lee Jung Hyun ប្រធាននាយកដ្ឋាននៃវិទ្យាស្ថាននេះ។
ក្នុងពិធីចុះហត្ថលេខានេះ ស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប និង វិទ្យាស្ថាន ដុងវ៉ុន បានរៀបចំកិច្ចព្រមព្រៀងសហប្រតិបត្តិការរយៈពេល ៥ឆ្នាំ ដោយផ្តោតលើការជំរុញវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្ត្រអប់រំ តាមរយៈ៖
1. ការផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សដែលបានបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដោយជោគជ័យ
2. សិក្ខាសាលាតម្រង់ទិសអាជីពនិងជំនាញសិក្សា
3. ដំណើរទស្សនកិច្ចសិក្សាស្វែងយល់អំពីបរិយាកាស និងរបៀបសិក្សាអន្តរជាតិនៅវិទ្យាស្ថាន ដុងវ៉ុន
4. កម្មសិក្សា និងការបណ្តុះបណ្តាលសម្រាប់ថ្នាក់ដឹកនាំ បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ នៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប នៅសាធារណរដ្ឋកូរ៉េ
សូមបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប បានចាប់ដៃគូសហការជាមួយវិទ្យាស្ថាន និងសាកលវិទ្យាល័យនៅសាធារណរដ្ឋកូរ៉េ។ កិច្ចសហប្រតិបត្តិការនេះនឹងផ្តល់អត្ថប្រយោជន៍ទាំងសិស្សានុសិស្ស ក៏ដូចជាវិស័យអប់រំទាំងមូលក្នុងការជួយបង្កើនគុណភាពអប់រំ និងឱកាសការងារអន្តរជាតិ។
តាមរយៈកិច្ចសហការនេះស្ថាប័នអប់រំទាំងពីរប្តេជ្ញាថានឹងបន្តពង្រឹងវិស័យអប់រំនៅកម្ពុជា និងពង្រីកសហប្រតិបត្តិការជាសកលឱ្យមាននិរន្តរភាព ដោយស្របនឹងគោលដៅអភិវឌ្ឍន៍រួមគ្នា។
cabe4d cabe4d cabe4d cabe4d cabe4d cabe4d cabe4d cabe4d cabe4d rimbatoto rimbatoto rimbatoto rimbatoto rimbatoto rimbatoto rimbatoto rimbatoto rimbatoto rimbatoto cabe4d cabe4d cabe4d rimbatoto cabe4d rimbabola cabe4d rimbatoto cabe4d rimbatoto cabe4d rimbatoto cabe4d rimbatoto rimbatoto cabe4d cabe4d rimbatoto cabe4d rimbatoto rimbatoto cabe4d cabe4d cabe4d cabe4d cabe4d rimbatoto cabe4d cabe4d rimbatoto cabe4d cabe4d cabe4d rimbatoto cabe4d cabe4d rimbatoto rimbatoto